ព័ត៌មានទាន់ហេតុការណ៍៖

ព្រះតេជគុណ ជួន កក្កដា ៖ “រឿងដែលមនុស្សគ្រប់រូបត្រូវចងចាំជានិច្ច”

ចែករំលែក៖

ខេត្តតាកែវ ៖ មនុស្សយេីងម្នាក់ៗដាក់ចិត្តថាធេី្វអ្វីមួយត្រូវធេី្វដោយពេញចិត្ត​ កុំធេី្វដោយបង្ខំចិត្តអោយ​សោះ បេីធេី្វដោយបង្ខំចិត្តកុំធេី្វល្អជាង​។ ព្រោះនាំអោយខាតពេលវេលាខាតប្រយោជន៍​ ហេីយបេីអ្នកដទៃដឹងថាទង្វេីរទាំងអស់នោះជាការបង្ខំចិត្តធេី្វនោះទេ​ គេប្រាកដជាមិនអោយតម្លៃយេីងជាដាច់ខាត​ ប៉ុន្តែបេីអំពេីរដែលធេី្វដោយពេញចិត្តគឺធេី្វហេីយមានតម្លៃបំផុត​ចំពោះកិច្ចការដែលយេីងធេី្វ​ទៅ ព្រមទាំងនាំភាពរីករាយសប្បាយចិត្តពីសំណាក់អ្នកដែលយេីងធេី្វចំពោះគេ​ បេីទោះបីគេមិនរីករាយជាមួយយេីង​ ក៏គង់តែយេីងសប្បាយដោយខ្លួនឯងថា​ អំពេីរដែលយេីងធេី្វទៅហេីយគឺមិនសម្តែង​ មិនបង្ខំចិត្ត​ មិនចង់បានអ្វីពីអ្នកនោះវិញទេ​។ ម្យ៉ាងវិញទៀតបេីទង្វេីរដែលយេីងធេី្វដោយមិនបង្ខំចិត្តទៅ​លេីបុគ្គលណាម្នាក់​ ហេីយបុគ្គលនោះគេមិនពេញចិត្ត​ មិនរីករាយ​ មិនអោយតម្លៃនៅអ្វីដែលយេីងធ្វេីនោះ​ហេីយ​ ទោះបីយេីងខំធេី្វល្អដល់កំរិតណាក៏ដោយ​ ក៏គ្មានតម្លៃសម្រាប់បុគ្គលនោះ​ គ្មានប្រយោជន៍អ្វីចំពោះបុគ្គលនោះដែរ​ ព្រោះគេមិនទុកនូវរាល់អំពេីរដែលយេីងធ្លាប់ធេី្វកន្លងមកនោះឡេីយ៕

ដោយ ៖ សិលា


ចែករំលែក៖