ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គិសនីកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨(GS8-F19)មូលហេតុបណ្ដាលមកពីរថយន្ដបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3A-3850 បានបើកទាក់ខ្សែបណ្ដាលឱ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (២)ភូមិតាក្តុល ភូមិខ្ពប១ ភូមិខ្ពប២ ភូមិព្រែកហូរខាងលិច និងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកសំរោង សង្កាត់តាក្ដុល សង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកឫស្សី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១១ (GS11-F5) នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង ១៣និង២០នាទីរសៀល ដល់ម៉ោង ១៦ និង០០នាទីរសៀល ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្អាតបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់បឹងកក់ទី១ និងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃដដែល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ! ៕
ដោយ៖សហការី