ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបំផ្លាញសម្ភារប្រើប្រាស់អស់មួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យកើតជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋបំផ្លាញសម្ភារប្រើប្រាស់អស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ២៣៧២ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សួង សារូ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍។ ចំពោះមូលហេតុនៃការឆាបឆេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។    

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះផ្ទះធ្វើអំពីថ្មដែលមានទំហំ៤ម៉ែត្រ x ១២ម៉ែត្រ ខូចខាតសម្ភារមានដូចជាកុំព្យូទ័រមួយគ្រឿង និងសម្ភារមួយចំនួនទៀត តែពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

នៅក្នុងប្រតិបត្តិការសង្គ្រោះនេះដែរ សមត្ថកិច្ចយើងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងជ្រោយចង្វាចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មេីនឹង៨ម៉ែត្រគូប ទើបរលត់អស់ទាំងស្រុងនៅវេលាម៉ោង៧យប់នាថ្ងៃដដែល៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖