ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនបាន៤០នាក់ក្នុង១ថ្ងៃ២គោលដៅផ្សេងគ្នា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សេចក្ដីរាយការណ៍សារព័ត៌មានថៃថា នៅថ្ងៃទី៨តុលា២០២១ មានការរឹតបន្តឹងបញ្ហាការលួចឆ្លងដែនដោយខុសច្បាប់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីដ-១៩ កម្លាំងអង្គភាពទាហានប្រាណទី១២របស់ថៃ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតនិងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក្នុងនោះបានប្រទះឃើញ និងឃាត់ខ្លួនពលករខ្មែរ ខណៈកំពុងលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដើម្បីទៅធ្វើការនៅក្នុងប្រទេសថៃចំនួន២៨នាក់ ក្នុងនោះប្រុស១៧ ស្រី៩ មានក្មេង២នាក់ បាននៅបរិវេណភូមិណូន ផាត់ថៈនា ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបឃាត់ខ្លួនយកទៅសាកសួរ និងចាត់ការតាមច្បាប់។ជាមួយគ្នានេះដែរ កម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកខ្លងហាត ក៏ចាប់ខ្លួនពលករខ្មែរ ខណៈកំពុងលួចប្រើច្រករបៀងដោយខុសច្បាប់ ដោយពួកគេសារភាពជំហានដំបូងថា ត្រូវការធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាចំនួន១២នាក់ ក្នុងនោះប្រុស៦ ស្រី៣នាក់ និងក្មេងម្នាក់ បាននៅបរិវេណឃុំ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបបញ្ជូនខ្លួនទៅជំនាញស៊ើបសួរស្រុកអារញ្ញ ដើម្បីបន្តចាត់ការតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖