ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍ថា, ៖ «ក្មួយៗត្រូវចាំឲ្យច្បាស់ ស្គាល់មុខ ហ៊ុន សែន ឱ្យច្បាស់,ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនកម្ពុជាឱ្យច្បាស់, អ្នកទាំងនេះមិនទៅណាចោលប្រជាជន ១ជំនហានទេ ខ្ញុំអត់មានសញ្ជាតិបរទេស,គ្មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែ១គត់ គឺជាជម្រើសខាំស្មៅនៅជាមួយប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា,ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។
សម្តេចបន្តថា ខ្ញុំបានប្រគល់ការងារជូន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន។
ទីបំផុតរដ្ឋាភិបាលបានពង្រាងច្បាប់ខាងលើនេះដាក់ជូនរដ្ឋសភា និង ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំរៀបចំសេចក្តីទូលថ្វាយមតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិនៅថ្ងៃចន្ទ ទី ១១ ខែតុលា ឆ្នាំ ២០២១។
លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស ស ស ក) បានលើកឡើងបែបកំប្លែងស្ងួតថា, “សួរដូចឆោត៖ ខិតខំកសាងផ្ទះដ៏ស្អាត តាំងពីឆ្នាំ១៩៧៩ ស្រាប់តែពួកខ្ចាត់ព្រាត់មកពីណា មកទាមទារឱ្យចេញពីផ្ទះ។ សំណួរ៖ តើប្រគល់ផ្ទះឱ្យគេ ឬឱ្យ៣ជើង?”។
សូមបញ្ជាក់ថា,សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមគ្គុទេសក៍«បញ្ចប់សង្គ្រាម និង បញ្ចប់ឥទ្ធិពលបរទេស» ៕
ដោយ៖ សុខ ខេមរា