ព័ត៌មានទាន់ហេតុការណ៍៖

លោក មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការទប់ស្កាត់ប្រជាពលរដ្ឋលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ឃាត់ខ្លួនបានចំនួន ៥៨ នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ សៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០ ២១ វេលា ម៉ោង០៤ និង០០នាទីនៅទៀបភ្លឺ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ បានដឹកនាំកម្លាំងសហការជាមួយ កងកម្លាំងកងពលតូចថ្មើរជើងលេខ ៥៣ ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាប​ទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុង ប្រទេ​ស​ថៃដោយខុសច្បាប់ ហើយឃាត់ខ្លួនបានចំនួន ៥៨នាក់ ក្នុងនោះ​មានស្រី្តចំនួន ៣៦នាក់និងកុមារចំនួន០៥​នាក់​ផងដែរ។

លោកបានបន្តថា នៅពេលបង្រ្កាបទប់ស្កាត់បានភ្លាមៗសមត្ថកិច្ចថៃបានបញ្ជូនពួកគាត់ទាំងចំនួន៥៨នាក់នេះ ប្រគល់មកឱ្យសមត្ថកិច្ចរបស់កម្ពុជាវិញនៅវេលាព្រឹកនេះ។

នៅពេលបន្ទាប់នេះសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការ​សាកសួរស្រាវជ្រាវដើម្បីស្វែងរកប្រភពមេខ្យ​ល់​ដែលដឹកនាំពួកគាត់លបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីអនុវត្តតាមច្បាប់បន្តទៀត៕

ដោយ៖ស សារ៉េត


ចែករំលែក៖