ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាន់កំណត់ត្រាពិភពលោក Agnes Tirop ត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសកេនយ៉ា

ចែករំលែក៖

អ្នកកាន់កំណត់ត្រាពិភពលោកកេនយ៉ាឈ្មោះនាងAgnes Tirop ត្រូវបានគេរកឃើញស្លាប់នៅផ្ទះរបស់នាងនៅទីក្រុង Iten ភាគខាងលិចដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអត្តពលិកជាច្រើន។

កីឡាការិនីរត់ចម្ងាយវ័យ២៥ឆ្នាំ Agnes Tirop ជាម្ចាស់មេដាយសំរឹទ្ធជើងឯកព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក២សម័យដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតកីឡាអូឡាំពិករត់ចម្ងាយ៥.០០០ ម៉ែត្រចុងក្រោយកាលពីខែមុន

ប៉ូលិសកេនយ៉ាបានប្រាប់ BBC Sport ថា ពួកគេនៅតែស៊ើបអង្កេតពីកាលៈទេសៈជុំវិញការស្លាប់របស់នាងដោយមានអ្នកស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្មនៅផ្ទះរបស់នាងកាលពីថ្ងៃពុធ កាលពីខែមុន Tirop បានបង្កើតឯតទគ្គកម្មពិភពលោកសម្រាប់ការប្រណាំងផ្លូវចម្ងាយ១០គីឡូម៉ែត្ររបស់ស្ត្រីនៅប្រទេសអាល្លឺម៉ង់។

ស្ថាប័នអត្តពលកម្មរបស់ប្រទេសកេនយ៉ាបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអត្តពលកម្មកេនយ៉ានៅរសៀលនេះមានការខកចិត្តក្នុងការស្វែងយល់អំពីមរណភាពរបស់អត្តពលិក Agnes Tirop ម្ចាស់មេដាយសំរឹទ្ធ១០.០០០ម៉ែត្រពិភពលោក យើងកំពុងធ្វើការដើម្បីស្វែងរកព័ត៌មានលម្អិតបន្ថែមទៀតជុំវិញការស្លាប់របស់នាង

នៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នៅខែសីហា កីឡាការិនី Tirop បានបញ្ចប់ដោយទទួលបានមេដាយប្រាក់សម្រាប់ចម្ងាយ៥.០០០ម៉ែត្រផ្នែកនារី សម្រាប់មេដាយសំរិទ្ធរត់ចម្ងាយ១០.០០០ម៉ែត្ររបស់នាងទាំងការប្រកួតជើងឯកកីឡាអត្តពលកម្មពិភពលោកឆ្នាំ២០១៧ និងឆ្នាំ២០១៩កីឡាការិនី Tirop ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ផងដែរ។

នៅខែកញ្ញាកីឡាការិនីរូបនេះបានកំណត់ពេលវេលា៣០នាទីនិងវិនាទីនៅទីក្រុង Herzogenaurach ប្រទេសអាឡឺម៉ង់ ខណៈដែលនាងបានចំណាយពេល២៨វិនាទីពីឯតទគ្គកម្មរត់ចម្ងាយ១០គីឡូម៉ែត្រចាស់ដែលបានកំណត់ក្នុងឆ្នាំ២០០២ ។

គួររំលឹកថា កីឡាការិនី Agnes Tirop បានចាប់ផ្តើមអាជីពរបស់នាងក្នុងនាមជាអត្តពលិកវ័យក្មេងក្នុងឆ្នាំ២០១១ ដោយឈ្នះមេដាយសំរឹទ្ធ២ក្នុងការរត់ចម្ងាយ៥.០០០ម៉ែត្រក្នុងការប្រកួតជើងឯកយុវជននៅឆ្នាំនោះ។ឆ្នាំក្រោយមកក្នុងកំឡុងពេលសមត្ថភាពនាងកាន់តែខ្លាំង នាងបានឈ្នះការប្រកួតជើងឯកពិភពលោកឆ្លងប្រទេសនៅប្រទេសចិនដែលបានក្លាយជាម្ចាស់មេដាយវ័យក្មេងបំផុតទីនៅកម្រិតនោះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖