ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅស្រុកមុខកំពូលសង្ស័យករណីឃាតកម្ម

ចែករំលែក៖

ខេត្ងកណ្ដាល៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២១​នេះ​ មានករណីយកសាកសពមកទម្លាក់ចោលនៅក្នុងភូមិអំពិលទឹក​ ឃុំសំបួរមាស ស្រុកមុខកំពូល  ខេត្តកណ្ដាល។ ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល  បានចុះពិនិត្យដល់កន្លែងកើតហេតុ​ ទើបដឹងថា ជនរងគ្រោះត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិត​ ដែលជនរងគ្រោះជាជនជាតិវៀតណាម។

   បើយោងតាមសេចក្តីរាយការណ៍​បានបញ្ជាក់ថា ករណីនេះទំនងជាចាក់សម្លាប់នៅក្នុងទឹកដីខេត្តព្រៃវែង​ ហើយយកមកទម្លាក់ចោលក្នុងខេត្តកណ្ដាល ។

   បច្ចុប្បន្ន​សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ ដើម្បីកសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖