ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយធ្នូធ្វើឲ្យកក្រើកតំបន់ Kongsberg ប្រទេសន័រវេស

ចែករំលែក៖

នាង Hansine សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា នាងវិះក្លាយជាជនរងគ្រោះនៅក្នុងការវាយប្រហារដោយការបាញ់ធ្នូ បង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងតំបន់ Kongsberg ប្រទេសន័រវេសកាលពីថ្ងៃទី១៣ ខែតុលា។
សារព័ត៌មាន Guardian បានដកស្រង់សម្តីនាង Hansine ដែលបញ្ជាក់ថា ពេលដំបូងនាងមើលឃើញភាពចលាចល ហើយមានមនុស្សជាច្រើនរកកន្លែងលាក់ខ្លួន អ្នកខ្លះទៀតក៏បានរត់ចេញពីកន្លែងកើតហេតុមានទាំងកុមារផងដែរ។
សាក្សីនៅកន្លែងកើតហេតុមួយរូបផ្សេងទៀតឈ្មោះ Ida Skinness ដែលបានឃើញហេតុការណ៍ដោយផ្ទាល់បានរៀបរាប់ឱ្យដឹងថា នាងបានឃើញជនរងគ្រោះដួលចុះដី ហើយមានសំឡេងស្រែកឱ្យជួយ។
ការវាយប្រហារដ៏រន្ធត់និងជាការវាយប្រហារតាមរូបភាពថ្មីបំផុតមិនធ្លាប់មានពីមុនមកនេះ កើតឡើងនៅក្នុងស្រុក Kongsberg មានចម្ងាយពីរដ្ឋធានី Oslo ប្រទេសន័រវេសប្រមាណ៨០ គីឡូម៉ែត្រ នាថ្ងៃទី១៣ ខែតុលា។ ជនដៃដល់ត្រូវបានគេស្គាល់ថាជាជនជាតិដាណឺម៉ាក វ័យ៣០ឆ្នាំ ត្រូវបានចាប់ខ្លួន ។ ជនដៃដល់បានប្រើប្រាស់ធ្នូបាញ់ប្រហារបណ្តាលឱ្យរបួស២នាក់និងស្លាប់៥នាក់ ។
នៅពេលនេះមិនទានដឹងពីមូលហេតុបណ្តាលឱ្យមានការវាយប្រហារខាងលើនៅឡើយទេ ។ កម្លាំងប៉ូលិកក្នុងតំបន់បានសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម។
ស្នងការប៉ូលិសតំបន់ Kongsberg លោក Oyvind Aas បានឱ្យដឹងថា មានការប៉ះទង្គិចគ្នារវាងជនដៃដល់នឹងកម្លាំងសន្តិសុខ ប៉ុន្តែលោកមិនបានផ្តលព័ត៌មានលម្អិតនោះឡើយ ។ ក្នុងចំណោមអ្នករងរបួសពីរនាក់ក៏មានប៉ូលិសម្នាក់ផងដែរ៕ ដោយ៖ធីរីណា

រូបថត៖Reuters.


ចែករំលែក៖