ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករខ្មែរប្រុសស្រី៣៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មួយរយៈនេះហាក់បីដូចជាមានកំណើនចំពោះពលករខ្មែរដែលបំណងឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនធ្វើការទប់ស្កាត់បាន ជាក់ស្ដែងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១នេះនៅ ភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ពលករខ្មែរប្រុស ស្រី ចំនួន៣៧ នាក់ បម្រុងលួចឆ្លងដែន ទៅរកការងារធ្វើខុសច្បាប់ ចូលទៅ ប្រទេសថៃ ត្រូវបានកំលាំងរ វរសេនាតូចថ្មើរជើងលេខ ៥១៣ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ល្បាតនៅព្រំដែនឃាត់ខ្លួនបាន។

លោក វរសេនីយ៍ទោ យូ សុគន្ធ ភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ ៥១៣បាន ឲ្យដឹងថា៖ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសជំងឺប្រភេទថ្មីដែលតា ។ លោកបានដឹកនាំកម្លាំង១ក្រុម  សហការជាមួយ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ល្បាតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា – ថៃ ត្រង់ចំណុចភូមិសិលាខ្មែរ បានប្រទះឃើញពលករខ្មែរចំនួន៣៧ នាក់ ក្នុងនោះមានស្រី១៨ នាក់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃក្រោយឃាត់ខ្លួនប្រគល់ទៅឲ្យកម្លាំង​ជំនាញ ដើម្បីអនុវត្តបន្ត ។

លោក វរសេនីយ៍ទោ យូ សុគន្ធភក្តី បានបញ្ជាក់ថា៖ពលករទាំង៣៧នាក់ នេះក្រោយពីសួរនាំបាននិយាយថាពួកគាត់បានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃនេះ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗក្នុងប្រទេសថៃ ក្រោយពេលឃាត់ខ្លួនបានឲ្យក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួច យើងក៏បានធ្វើការអប់រំនិងណែនាំកុំឲ្យចាញ់ការឃោសនារបស់មេខ្យល់ ក្នុងការលួចឆ្លងដែនដោយខុសច្បាប់ព្រោះវាមានហានិភ័យជាច្រើននិងខាតបង់ប្រាក់ដោយសារតែចាញ់បោកការអូសទាញរបស់មេខ្យល់។បន្ទាប់មកសមត្ថកិច្ចយើងក៏បានឲ្យគាត់ទាំងអស់គ្នា វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖