ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំកងយោធពលខេមរភូមិនចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នឹងជាអនុប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធសេ វា នាយក នាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងារផលិតបណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ព្រម ទាំងអស់លោកជាប្រធាន អនុប្រធានក្រុមការងារចាក់វ៉ាក់សាំង ពាក់ព័ន្ធជាច្រើនរូប នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញទៅពិនិត្យមើលដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងភូមិ សាស្ត្រខណ្ឌទួលគោក.ខណ្ឌដង្កោ.នឹងខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យកងទ័ពដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនាពេល នោះ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បានបញ្ជាក់ថា​៖ យុទ្ធនាការ​ជាតិ​ ចាក់​វ៉ាក់​សាំង​ដូសទី៣ (ដូស​ជម្រុញ) ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ កងទ័ពទទួលខុសត្រូវចាក់មាន​ចំនួន ៦ខណ្ឌ៖ គឺខណ្ឌកំបូល, ​ដង្កោ, ​មានជ័យ, ​ពោធិ៍​សែន​ជ័យ​, ទួល​គោក​,​ ឬស្សី​កែវ​ និង​បណ្តា​រោង​ចក្រ​ក្នុង​ខណ្ឌ​ទាំ​ង​៦​ ​ដែល​មាន​ប្រជាពលរដ្ឋសរុប ​១.០​២​៦.១២៧​នាក់ ។​ ដោយប្រើប្រាស់កម្លាំង​ប្រតិបត្តិការ​ចូល​រួម​ចាក់​វ៉ាក់​សាំង​របស់​ ក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចំនួន​សរុប​ ៣​.​៥៧៨​នាក់​ ក្នុង​នោះ​មាន​ ១៥២​ក្រុម​ពេទ្យ​ ស្មើ​នឹង​១​.៩០១​នាក់​ ។​ 

យុទ្ធនាការ​ជាតិ​ ចាក់​វ៉ាក់​សាំង​ដូស​ទីបី ​ឬ​ដូស​ជម្រុញ​ ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នេះ ​បាន​និ​ងដំណើរ​ការ​ចាក់​ជូនប្រជាពលរដ្ឋ ចាប់​ពី​ថ្ងៃទី១១​ ខែ​តុលា​នេះ​តទៅ ដែលគិតមកដល់ថ្ងៃនេះមានរយ:ពេល ៤ថ្ងៃហើយ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកបង្ហាញពីខិតខំប្រឹងប្រែងធ្វើសកម្មភាពរបស់ក្រុមការងារចាក់វ៉ាក់សាំងទៀតថា «ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជារបស់សម្តេចតេជោ ក៏ដូចជាការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បងប្អូនក្រុមគ្រូពេទ្យកងកម្លាំងយើង គាត់ប្រឹង ប្រែងខ្លាំងណាស់ ។ ក្រុមគ្រូពេទ្យកងទ័ពយើងបានបំរើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយមិនមានពេល សម្រាកនោះឡើយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងអំណរគុណចំពោះក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលមានស្មារតីយក ចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងនេះ។

ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងដូសទី ៣ (ដូសជំរុញ) រួចរាល់បានបង្ហាញក្តីរីករាយក្រោយទទួលបានការចាក់វ៉ាក់សាំង ដូសជំរុញនេះ ។ ពួកគាត់ បានចាត់ទុក វ៉ាក់សាំងជាឱសថដ៏មានគុណតម្លៃបំផុតសម្រាប់ជួយដល់សុខុមាល ភាពរបស់ពួកគាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចាស់ថ្មីដែលកំពុងរាតត្បាតខ្លាំងនៅក្នុងសកលលោកយើងនេះ ។ ប្រជាពលរដ្ឋបានថ្លែង អំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។ 

ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូស ទី១,ទី២និងដូសទី៣(ឬដូសជំរុញ) បានមើលឃើញថា សម្តេចតេជោជាមេ ដឹកនាំមួយរូបដែលបានគិតគូរខ្ពស់បំផុតលើសុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ៕

ដោយ៖ សូរិយា


ចែករំលែក៖