ព័ត៌មានទាន់ហេតុការណ៍៖

លោក​ វង្ស សុភី អធិការស្រុកអូររាំងឪទើបឡើងថ្មី​ ដឹកនាំ​កម្លាំង​បង្ក្រាប​បទ​ល្មើស​នេសាទ​

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ លោក​ វង្ស សុភី អធិការ​នគរបាលស្រុកអូររាំងឪទេីបនឹងឡើងថ្មី​ បានបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ដោយបានដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ឆក់​ត្រី​ខុសច្បាប់​ នៅចំណុចវាលស្រែ​នៃតំបន់ពោធិ៍កំបោរខាងកើតភូមិគោកទី ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលចក និងកម្លាំងប្រជាការពារ​ ។ 

លោក​ វង្ស សុភី បាន​ឱ្យដឹង​ថា​ នៅ​វេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១ រូបលោកបាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ការនេសាទខុសច្បាប់ តែពេលកម្លាំង​ចុះ​បង្ក្រាប​នោះក្រុមជនទុច្ចរិតដែលប្រព្រឹត្តបទល្មើសខាងលើបាននាំគ្នារត់គេចខ្លួនបាត់អស់​ គឺចាប់យកបានតែឧបករណ៍មួយចំនួនដូចជា​ ៖​ ដុំឆក់ចំនួន៣​, អាគុយ​៤០អំពែរចំនួន៣គ្រឿងនិងដងឆក់ត្រីចំនួន៣គូ​ ។ 

ពាក់ព័ន្ធនឹងបទល្មើសនេសាទដែលកំពុងកើតមាននៅក្នុងស្រុកអូររាំងឪនេះ​  លោកអភិបាលស្រុកបានអះអាងថា​ កម្លាំងសមត្ថកិច្ចរបស់លោកតែងតែចុះល្បាត និងបង្រ្កាបជាប្រចាំតាមបទបញ្ជារបស់ថ្នាក់លើ​ បេីទោះបីជាលោក​ទេីបនឹងមកកាន់តំណែងថ្មីក៏ដោយ​ ៕​

ដោយ ៖ វណ្ណៈ


ចែករំលែក៖