ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែងជើងចាស់ នាយគ្រៀវ បានទទួលមរណភាពហើយ ក្នុងវ័យ៥៩ឆ្នាំដោយជំងឺលើសឈាម

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ លោក នូ សារុំ ហៅនាយគ្រៀវ បានទទួលមរណភាពហើយ ក្នុងអាយុ ៥៩ឆ្នាំ ដោយរោគាពាធ។យោងតាម សមាគមសិល្បករខ្មែរ បានផ្តល់ដំណឹងថា លោកនូ សារុំ ហៅនាយគ្រៀវនេះ បានទទួលមរណភាពនៅថ្ងៃពុធទី២០ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងអាយុ ៥៩ឆ្នាំ ។
នាយគ្រៀវ មិនបានផ្តល់សំណើចជូនបងប្អូន ដោយសារតែធ្លាក់ខ្លួនឈឺពីជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនតាំងពីចុងឆ្នាំ២០១៥ មកម្ល៉េះ ខណៈដែរថ្ងៃនេះលោកក៏ទទួលមរណភាពធ្វើឱ្យមហាជនសម្តែងការសោកស្តាយយ៉ាងខ្លាំង ។ តាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ាបានលើកឡើងថា តារា កំប្លែង ជើងចាស់នាយ គ្រាវបានទទួលមរណភាពក្រោយលោក បានតស៊ូជន្នះជំងឺ ប្រចាំកាយប្រមាណជិត១០ ឆ្នាំមកនេះ ។ តារាកំប្លែងរូប នេះបាន ទទួលមរណភាព នៅ ថ្ងៃ ទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ វេលា ម៉ោង ១២ ថ្ងៃត្រង់ នៅ គេហដ្ឋាន របស់ លោក ក្នុង សង្កាត់ ច្បារ អំពៅ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។បើ តាមកូនប្រុសរបស់នាយ គ្រាវ បានអះអាង ប្រាប់ ថា ឪពុក របស់ លោក បាន ចាប់ផ្តើម ធ្វើទុក្ខ ខ្លាំង នូវ ជំងឺ ទឹកនោមផ្អែម និង លើសឈាម ចាប់តាំងពី ថ្ងៃ ទី ៨ ខែតុលា ឆ្នាំ ២០២១ មក ។ លោក បញ្ជាក់ ថាដោយសារ ជំងឺកាន់តែមានសភាពធ្ងន់ធ្ងរដែលក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបានទើបឪពុករបស់លោកបានទទួលមរណភាពនាពេលនេះតែម្តង ។លោកថាឪពុករបស់លោកបានពើបប្រទះជំងឺប្រចាំកាយខាងលើនេះប្រមាណជា៦ឆ្នាំ ហើយខណៈពេលជំងឺនេះបានធ្វើអោយឪពុកលោក មិន អាចដើរ បានឡើយពោល គឺ បាន តែ ជិះរទះរុញតែប៉ុណ្ណោះ ។ យ៉ាងណា បើតាមកូននាយគ្រាវបានប្រាប់ថាសម្រាប់ការបូជា ឪពុកលោកនៅពេលណានោះគឺនៅមិនាន់ច្បាស់នៅឡើយ ទេ ដោយត្រូវរងចាំ ក្រុម គ្រួសារ ពិភាក្សាគ្នាជាមុនសិន ។បច្ចុប្បន្នសពលោកនូ សា រុំ ហៅ នាយ គ្រៀវតម្កល់នៅផ្ទះ លេខ ២៣៩ ផ្លូវ ៣៥៧ សង្កាត់ ច្បារអំពៅ ខណ្ឌ ច្បារអំពៅ ។ បងប្អូនសិល្បករសិល្បការិនី និងបងប្អូនដែលគាំទ្រ និងលោកនាយគ្រាវក៏អាច ចូលរួម បច្ច័យបុណ្យសពតាមលេខ ទូរស័ព្ទគ្រួសារ សព លេខ 017 855 628 និង 061 750 705 ។ សារព័ត៌មានរបស់យើងក៏សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសពនាយគ្រាវ និងសូមដួងវិញ្ញាណក្ខណ្ឌតារាកំប្លែងរូបនេះធ្វើដំណើរទៅកាន់សុគតិភពកំបីឃ្លាងឃ្លាតឡើយ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖