ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថាមិនទាន់មានការអនុញ្ញាតឱ្យរៀបចំពិធីអាពាហ៍ពិពាហ៍ឡើងវិញទេ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់សារព័ត៌មានជាភាសាអង់គ្លេសមួយថា រដ្ឋាភិបាលមិនទាន់មានគោលការណ៍ណាក្នុងការអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ជាឡើងវិញទេ។ ប្រការនេះបានសេចក្ដីថាសារសំឡេងរបស់ សម្ដេចតេជោ ដែលបានចែកចាយក្នុងបណ្ដាញសង្គមនិងតេឡេក្រាមនៅថ្ងៃនេះគឺជាសារសំឡេងចាស់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ។ សម្ដេចតេជោ ក៏បន្ថែមប្រាប់ផងដែរថានឹងមានវិធានផ្លូវច្បាប់ចំពោះជនដែលបំផុសបំផុលព័ត៌មានឱ្យមានការភ័ន្តច្រលំបែបនេះផងដែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះមានការចែករំលែកតគ្នានូវសារសំឡេងរបស់សម្ដេចតេជោដែលប្រកាសថានឹងអនុញ្ញាតឱ្យមានការរៀបចំអាពាហ៍ពិពារណ៍ឡើងវិញក្នុងរដូវរំហើយឆ្នាំនេះ។ តាមការស្រាវជ្រាវ សារសំឡេងនេះគឺក្នុងពេលដែល សម្ដេចតេជោ ប្រកាសនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បិទព្រឹត្តិការណ៍កូវីដ-១៩ បីវិច្ឆិកាកាលពីកន្លងទៅ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖