ភ្នំពេញ៖ សារពីអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda សម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំក្រោយចប់ការប្រកួតពានរង្វាន់ AFC U23 Asian Cup Qualifiers។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក Keisuke Honda បាននិយាយយ៉ាងដូច្នេះថា : ពួកយើងទាំងអស់គ្នា វាមិនមែនជាការប្រកួតដ៏អាក្រក់នោះទេ។ ពួកយើង បានបង្ហាញទៅពួកគេពីការលេងល្អខ្លះ។
ប៉ុន្តែពួកយើងត្រូវតែកែតម្រូវការលេងរបស់យើងជាច្រើនទៀត។ យើងត្រូវ លេងជាមួយក្រុមដែលមានកម្រិតស្មើជប៉ុននៅឆ្នាំ២០២៣។យើងមានពេល តែមួយឆ្នាំជាងទៀតទេ។ ដូច្នេះ យើងមិនមានពេលច្រើនទេ។
ទាំងផ្នែកកលល្បិច (Tactics) ផ្នែកបច្ចេកទេស និងផ្នែកកាយសម្បទា អ្នកទាំងអស់គ្នាត្រូវមានភាពស្រេកឃ្លានចង់រីកចម្រើននូវសមត្ថភាពនៃ ផ្នែកទាំងនេះជារៀងរាល់ថ្ងៃ។
លោកបន្តថា, តោះ!!! ធ្វើវាទាំងអស់គ្នាពួកយើង។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ លទ្ធផលចប់ការប្រកួត ពានរង្វាន់ AFC U23 Asian Cup Qualifiers ក្រុមជម្រើសជាតិជប៉ុន U23 ៤-០ ក្រុមជម្រើសជាតិកម្ពុជា U23
២៦ តុលា ២០២១ | ម៉ោង ១១ព្រឹក | J-Village | ផ្សាយផ្ទាល់ផេក ស.ប.ក។
ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ កំពុងធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ AFC U23 Asian Cup ។
សូមអរគុណដល់មន្ត្រីទូតកម្ពុជានៅប្រទេសជប៉ុន ដែលបានមកជូនដំណើរក្រុមជម្រើសជាតិយើង។ “ទាំងអស់គ្នាដេីម្បីកម្ពុជា” ៕
ដោយ ៖ សិលា