ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ ផ្លោះ របង ចូល ផ្ទះ ប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិតែត្រូវ ម្ចាស់ផ្ទះឃើញទាន់ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន បានម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បាន ផ្លោះរបង ចូល ផ្ទះ ប្រជាពលរដ្ឋ ដើម្បីលួចទ្រព្យសម្បត្តិតែត្រូវ ម្ចាស់ផ្ទះ ឃើញ ទាន់ក៏ ស្រែក ឆោឡោ ប្តឹង នគរបាលខណ្ឌច្បារអំពៅឲ្យឃាត់ខ្លួន បាន ម្នាក់ ខណៈពីរនាក់ទៀតបានរត់គេចខ្លួនបាត់ ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។

 យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉េង សេង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុ ។ ចំណែក ជនសង្ស័យឈ្មោះ ជា សេង ហ័ង ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅ ភូមិ ស្វាយ តាអុក សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ ។ 

 របាយការណ៍សមត្ថកិច្ចឲ្យដឹងទៀតថា មុនពេល កើតហេតុ នៅ ចំណុច ផ្ទះ គ្មាន លេខ ភូមិ ព្រែ កជាង ព្រំ សង្កាត់ វាល ស្បូវ ខណ្ឌ ច្បារអំពៅ ថ្ងៃទី ២៥ ខែមេសា ២០២២ នា ម៉ោង ៧យប់ មានជនសង្ស័យ៣នាក់ ឈ្មោះ ជា សេង ហ័ង ឈ្មោះ ពេញ វ ណ្ណី និង ឈ្មោះ រិ ទ្ធ បាន ផ្លោះ របង ខាងក្រោយ ចូលក្នុង ផ្ទះកើតហេតុ រួច នាំគ្នា លួច ដោះយក ម៉ាស៊ីន ត្រជាក់ ១ គ្រឿង ម៉ាក Die Kim ពណ៌ ស បម្រុង គេចខ្លួន ក៏ ត្រូវបាន ជនរងគ្រោះ ឃើញ ស្រែក ចោរៗ ឃាត់ខ្លួន បាន ជនសង្ស័យ ម្នាក់ ឈ្មោះ ជា សេង ហ័ង រួម នឹង វត្ថុតាង ម៉ាស៊ីន ត្រជាក់ ១ គ្រឿង ដង្កាប់ ២ ពូថៅ ១ កន្ត្រៃ ១ ទួ ណឺ វី ស ១ និង កូនសោ ៤ ប្រគល់ ឲ្យ សមត្ថកិច្ច ប៉ុស្តិ៍ វាល ស្បូវ ។ ចំណែក បក្ខពួកជនសង្ស័យ ពីរនាក់ទៀតបានរត់គេចខ្លួនបាត់ ។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន និងស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួនយកមកចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖