ព័ត៌មានទាន់ហេតុការណ៍៖

ទេសចរណ៍អាស៊ាន កើនឡើងខ្ពស់នៅក្នុងខែមេសាឆ្នាំ២០២២

ចែករំលែក៖

តំបន់អាស៊ាន នៅទីបំផុតបានឆ្លងផុតការភ័យព្រួយដោយសារតែកូវីដ-១៩ ហើយបានបើកទ្វារវិស័យទេសចរណ៍ឡើងវិញទាំងស្រុង ដោយមានអ្នកដំណើរជាច្រើនមកកាន់តំបន់នេះ ជួយឱ្យវិស័យនានាដំណើរការឡើងវិញ ពិសេសគឺ អាកាសចរណ៍។
ជាមួយគ្នានេះដែរតំបន់អាមេរិក ខាងជើង អឺរ៉ុប ជាតំបន់បើកទ្វារវិស័យទេសចរណ៍លឿនជាងគេបែរជាដើរថយក្រោយវិញ ដោយសារតែការគ្រប់គ្រងការឆ្លងកូវីដ-១៩មិនបានល្អ។ ចំណែកក្នុងតំបន់អាស៊ាន នៅដើមខែមេសា ប្រទេសជាច្រើនដូចជាថៃ មាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជា វៀតណាម សិង្ហបុរី … មានអ្នកទេសចរកក់បន្ទប់ច្រើន ដោយសារតែបានលើកលែងការធ្វើតេស្ត ចំពោះអ្នកទេសចរបានចាក់វ៉ាក់សាំងរួចរាល់។
នៅខែមេសាគឺជាខែដ៏សំខាន់សម្រាប់ប្រទេសតំបន់អាស៊ាន ដោយវិស័យទេសចរណ៍បានរស់ឡើងវិញទាំងស្រុង ។ ការរុករកតាមបណ្តាញGoogle សម្រាប់ដំណើរកម្សាន្តកើនឡើងខ្ពស់ ពិសេសនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសជិតខាងដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ។ អ្នកទេសចរធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរីកើនឡើង ដល់ទៅ៣១% ស្មើនឹងជាង៤សែននាក់នៅក្នុងខែមេសា ។
នៅក្នុងប្រទេសថៃ អ្នកទេសចរក៏បានរួមចំណែកនៅក្នុងប្រាក់ចំណូលសរុបរបស់ជាតិដល់ទៅ១៥% ។ អ្នកទេសចរបានកើនឡើង ៣៨% ។ ក្នុងរយៈពេលពីថ្ងៃទី១ដល់ថ្ងៃទី២៧ខែមេសា មានអ្នកទេសចរមកកាន់ប្រទេសថៃ កើនឡើងជាង៣៥០ពាន់នាក់ ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ក៏មានអ្នកទេសចរកើនឡើងខ្ពស់ផងដែរ ៕

ដោយ៖ ធីរីណា


ចែករំលែក៖