ព័ត៌មានទាន់ហេតុការណ៍៖

CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤បន្ថែម ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤បន្ថែម ក្នុងទំហំទឹកប្រាក់១៤លានដុល្លារ នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគក្នុងទំហំ ទឹកប្រាក់១៤លានដុល្លារ ដល់ក្រុមហ៊ុនឯកជនចំនួនបួនទីតាំងបន្ថែម ដើម្បីវិនិយោគក្នុង ប្រទេសកម្ពុជា ជាមួយនឹងឱកាសការងារប្រមាណ២៧០០ទីតាំង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិ យោគចំនួន៤បន្ថែម ក្នុងនោះរួមមាន៖ ១. គម្រោងបង្កើតរោងចក្រផលិតសម្ភារប្រើ ប្រាស់ក្នុងផ្ទះ និងក្នុងការិយាល័យ (ពីក្រណាត់ និង ក្រដាស) GLORY LIGHT (CAMBODIA) INTERNATIONAL CO., LTD. ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគ ប្រមាណ ៣,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។ ២. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ J TEX GARMENT CO., LTD. ដែលមាន ទីតាំងវិនិយោគស្ថិតនៅអគារលេខ២ និងលេខ៤ ដីឡូត៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨២៤កន្លែង។ ៣. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀក បំពាក់ SELLY FASHION GARMENT FACTORY CO., LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងសួនឧស្សាហកម្ម ស៊ូចូវ ខេមបូឌា ផ្លូវជាតិលេខ២១ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៤៦៤កន្លែង។ ៤. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ SZ GOLDEN WAY TEXTILE (CAMBODIA) CO., LTD. ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧២កន្លែង ៕

ដោយ ៖ សិលា


ចែករំលែក៖