ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅកាន់តុលាការហើយ ពាក់ព័ន្ធគ្រឿងញៀនជិត ១ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យ ៣នាក់ និង គ្រឿងញៀនជិត ១ គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ឫក់ថា ដោយអនុវត្តតាមបញ្ជា លោក នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៩:០០នាទី កម្លាំងជំនាំញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សាន សុទ្ធី លោក វរសេនីយ៍ឯក មាស ហត លោក វរសេនីយ៍ទោ ឈូក គា នាយករងមន្ទីរនិងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) មានការចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ីបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៣នាក់មាន ៖

១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។

     ២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។

     ៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។

 * វត្ថុតាងចាប់យកបាន ៖

    -មេតំហ្វេតាមីន(ICE) ១០កញ្ទប់ ស្មើទម្ងន់ ៩៧៥,៥៧ ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖