ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្តកណ្តាល ដាក់​បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋា​ននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ចែករំលែក៖

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដាក់​បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋា​ននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ​ និងអត្តសញ្ញាណប័ណ្ណអោយ​បានលឿននិងឆាប់រហ័សបំផុតជូនប្រជាជន។​ នេះបើយោងតាមការបង្ហោះជាផ្លូវការ របស់ផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល  បានបញ្ជាក់ថា, ក្នុងករណីដែលមានការយឺតយ៉ាវក្នុងការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ  និងអត្តសញ្ញាណប័ណ្ណ សូមទំនាក់ទំនងមកកាន់លេខ​ 097 778 0001។

មជ្ឈដ្ឋានទូរទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ សូមគាំទ្រនូវចំណាត់ការ ដ៏ល្អ និងមានភាពទទួលខុសត្រូវខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដែលគិតគូរដល់ប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ នឹងជាងាយនគរបាលជាតិ គិតតម្លៃអង្គភាព តម្កល់ផលប្រយោជន៍ជាតិធំ អនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ហើយក៏ជានាយនគរបាលជាតិដ៏គំរូ មួយរូបផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖