ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គឹម សន្តិភាព បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន -Darwin ប្រទេសអូស្ត្រាលី

ចែករំលែក៖

ប្រទេសអូស្ត្រាលី ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន -Darwin ប្រទេសអូស្ត្រាលី ។

សូមបញ្ជាក់ថា, នាថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និង លោក ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានអញ្ជើញទៅថ្វាយបង្គំ និងបាននាំយកទេយ្យទាន រួមទាំងថវិកាមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តធម្មរង្សី (ហៅវត្តខ្មែរដាវីន) ប្រចាំទីក្រុងដាវីន-Darwin ប្រទេសអូស្ត្រាលី ដោយមានការចូលរួមពី លោក សុខ វាសនា អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានតំបន់៧ និង លោក លោកស្រី កញ្ញា ដែលជាអនុប្រធាន សមាជិក-សមាជិកានៃក្រុមការងាររៀបចំអង្គការចាត់តាំង គណៈកម្មាធិការសាខាគណបក្ស និងក្រុមការងារយុវជន៕

ដោយ ៖ សិលា


ចែករំលែក៖