ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម ​៖​ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណាឈូសឆាយផ្លូវ និងដីសម្រាប់សាងសង់លំនៅដ្ឋានដែលជាអំណោយរបស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ​៖​ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជននៅខេត្តព្រះសីហនុស្ថិតលើសម្បទានដីសង្គមកិច្ច ភូមិ១​ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។​ ដោយ​មានការចូលរួមពីលោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះសីហនុ​ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជាអាជ្ញាពាក់ព័ន្ធទាំងអស់ដែលបានខិតខំដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ជាពិសេសក្នុងការដោះស្រាយជូនបងប្អូនដែលលំបាកខ្វះទីជម្រកស្នាក់នៅសមរម្យនាពេលនេះ ។ 

លោក គន់ គីម ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណាឈូសឆាយផ្លូវ និងដីសម្រាប់សាងសង់លំដ្ឋានដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ នាពេលខាងមុននេះដើម្បីអាចដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនអតីតយុទ្ធជនអំពីបញ្ហាផ្ទះស្នាក់នៅសម្រាប់ជីវិត្តចុងក្រោយរបស់ពួកគាត់ដែលជាអ្នកបានពលិកម្មសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង៕

ដោយ៖ស​ តារា​


ចែករំលែក៖