ខេត្តតាកែវ ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្ដដា ឆ្នាំ២០២២នេះ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ លទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ដល់ លោក លោកស្រី ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។
ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ និងលោក យស ណាស៊ី ប្រធានគណអចិន្រ្តៃយ៍ ព្រមទាំង លោក លោកស្រី ប្រធានក្រុមការងារ ក្រុង ស្រុក និង ប្រធានសាខាបក្សមន្ទីរអង្គភាព ក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕
ដោយ៖សហការី