ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិត្តភក្តិគេចខ្លួនបាន៤ថ្ងៃជនរងគ្រោះប្រទះឃេីញប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះសំណាក់៣ដុល្លារ​ ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដោយជាប់ពាក់ព័ន្ធករណីលួចយកម៉ូតូមិត្តភក្តិខ្លួន​ កាលយប់ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២២​ នៅផ្ទះមិត្តភក្តិភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ជនសង្ស័យឈ្មោះ អ៊ូ​ វ៉េង​ វិសាល​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរបុគ្គលិកផ្ទះសំណាក់​ ស្នាក់នៅភូមិកប់គង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ចំណែកជនរងគ្រោះឈ្មោះ សុង​ បុណ្យ​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរបុគ្គិលិកផ្ទះសំណាក់​ ស្នាក់នៅក្នុងវត្តគោកបញ្ជាន់​ ស្ថិតក្នុងភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០០៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FS 0798 ។ 

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីយប់ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២២​ ជនរងគ្រោះនិងជនសង្ស័យរួមទាំងមិត្តភក្តិម្នាក់ទៀតបាននាំគ្នាជិះម៉ូតូរបស់ជនរងគ្រោះដេីរលេងរហូតយប់ជ្រៅអត់មានកន្លែងដេកក៏នាំគ្នាទៅដេកផ្ទះមិត្តភក្តិនៅភូមិថ្មគោល២​ សង្កាត់ចោមចៅទី២​ លុះភ្លឺឡេីងក៏បាត់ម៉ូតូនិងជនសង្ស័យ​ មិនដឹងទៅណា។ 

ប្រភពដដែលបន្តថា​ ភ្លាមនោះជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេដោយស្វែងយករហូតមកដល់វេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣​ ខែកក្កដា​ នេះទេីបប្រទះឃេីញជនសង្ស័យនៅផ្ទះសំណាក់៣ដុល្លារដែលស្ថិតនៅសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ទេីបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ដោយសារតែកន្លែងកេីតហេតុស្ថិតនៅក្នុងសង្កាត់ចោមចៅទី២​ ទេីបសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១​ ប្រគល់ទៅម្ចាស់ទឹកដីនាំយកទៅចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖