ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភខ្លាចសង្គ្រាមលោកលើកទីបីផ្ទុះឡើង អាមេរិកបដិសេធបញ្ជូនមីសុីលរយៈចម្ងាយឆ្ងាយ ATACMS ដល់អ៊ុយក្រែន

ចែករំលែក៖

ទីប្រឹក្សាសេតវិមាន លោក Jake Sullivan បានបញ្ជាក់ថា អាមេរិកនឹងមិនបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ ATACMS ទៅឱ្យអ៊ុយក្រែននោះឡើយ ដោយបារម្ភខ្លាចសង្គ្រាមកើតឡើងទ្រង់ទ្រាយធំ និងរាលដាលក្នុងតំបន់។
គេហទំព័រ Avia បានផ្សាយថា ភាគីអ៊ុយក្រែនបានប្រកាសថា ខ្លួនអាចនឹងទទួលបានកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS លើកដំបូងសម្រាប់ប្រើប្រាស់នៅលើប្រព័ន្ធមីស៊ីលHIMARS ដែលអាមេរិកផ្តល់ជូន ។
ព័ត៌មានខាងលើប្រកាសដោយលេខាធិការក្រសួងការពារជាតិ និងសន្តិសុខជាតិអ៊ុយក្រែនលោកOleksiy Danilov ។ លោកបន្តទៀតថា យើងនឹងទទួលបានគ្រាប់រំសេវ អាវុធរយៈចម្ងាយឆ្ងាយ ហើយយើងសង្ឃឹមថា នឹងទទួលបានអាវុធដែលយើងត្រូវការ។
ប៉ុន្តែទីប្រឹក្សាសេតវិមានលោក Jake Sullivan បានលើកឡើងថា អាមេរិកនឹងមិនបញ្ជូនកាំជ្រួចមីស៊ីល ATACMS ដែលអាចវាយប្រហារគោលដៅក្នុងចម្ងាយ៣០០គីឡូម៉ែត្រទៅឱ្យអ៊ុយក្រែននោះឡើយ ។ ការណ៍ដែលអាមេរិកមិនបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយដោយបារម្ភខ្លាចសង្គ្រាមកើតឡើងទ្រង់ទ្រាយធំលើសពីសមត្ថភាពគ្រប់គ្រង ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Financial Times


ចែករំលែក៖