ព័ត៌មានទាន់ហេតុការណ៍៖

បើបងប្អូនប្រជាពលរដ្ឋមានបាត់ម៉ូតូ ម៉ាកYamaha Aerow ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC-7555 សូមទាក់ទងមកលេខទូរស័ព្ទ 012 496 065

ចែករំលែក៖

ភ្នំពេញ ៖ បើបងប្អូនប្រជាពលរដ្ឋមានបាត់ម៉ូតូ ម៉ាកYamaha Aerow ពណ៌ ស  ពាក់ផ្លាកលេខ  ភ្នំពេញ  1HC-7555 សូមទាក់ទងមកលេខទូរស័ព្ទ 012 496 065 ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ 

ក្រុមការងារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា, នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានក៏ប្រទះឃើញម៉ូតូ០១គ្រឿងម៉ាក  Yamaha Aerow ពណ៌ ស  ពាក់ផ្លាកលេខ  ភ្នំពេញ  1HC-7555 ដែលទុកចោលនៅក្នុងកោះពេជ្រ​ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

បច្ចុប្បន្នម៉ូតូខាងលើត្រូវបានរក្សាទុកនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រង់ចាំម្ចាស់មកទទួលយកទៅវិញ។

សូមបញ្ជាក់: សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង៕

ដោយ ៖ សិលា


ចែករំលែក៖