ព័ត៌មានទាន់ហេតុការណ៍៖

ជាមួយកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) លោកអ្នកអាចរាយការណ៍ពីបញ្ហាផ្លូវជង្ហុកសំបុកមាន់បានភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបញ្ជាក់ពី កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) គឺជាកម្មវិធីទូរស័ព្ទស្មាតហ្វូនដែលបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងផ្ដល់លទ្ធភាពកាន់តែងាយស្រួល និងមានប្រសិទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ពីផ្លូវដែលមានជង្ហុកសំបុកមាន់ ដើម្បីឱ្យសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងជួសជុលបានទាន់ពេលវេលា។ ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបន្តការងារមកដល់បច្ចុប្បន្ននេះ កម្មវិធីនេះបានជួយដោះស្រាយបញ្ហាផ្លូវថ្នល់ជូនប្រជាពលរដ្ឋជាង ៦០០០ករណី។ 

ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានលើកឡើងថា, នេះជាសកម្មភាពការងារជួសជុលផ្លូវជង្ហុកសំបុកមាន់ តាមរយៈរបាយការណ៍របស់បងប្អូនប្រជាពលរដ្ឋ លើកម្មវិធីថែទាំផ្លូវ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដែលមានទីតាំងស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

ចូលរួមជាមួយក្រសួងសាធារណការ  និងដឹកជញ្ជូនក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖

– App Store: https://roadcare.mpwt.gov.kh/ios

– Play Store: https://roadcare.mpwt.gov.kh/android ៕

ដោយ ៖ សិលា


ចែករំលែក៖