ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តធ្លាក់ចូលប្រឡាយទឹកបណ្តាលឱ្យរថយន្តរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Ford Ranger មួយគ្រឿងរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឱ្យរថយន្តរងការខូចខាត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២  ប្រមាណជាង១០០ម៉ែត្រ តាមបណ្ដោយផ្លូវបេតុង អមផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BM-8093 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងស្ដាំដៃឡើងលើផ្លូវរថភ្លើងរួចធ្លាក់ចូលទៅក្នុងប្រឡាយទឹកបណ្តាលឱ្យរថយន្តរងការខូចខាត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈនោះក៏ឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចរថយន្តយកទៅផ្ទះវិញដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖