ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៦៥នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៦ករណីទូទាំងប្រទេស នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៥នាក់ រួមមាន៖ ជួញដូរ ១៧ករណី ឃាត់ ៤០នាក់(ស្រី ៣នាក់) ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់ ,ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែសីហា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១០២,៤៨ក្រាម និង៤កញ្ចប់តូច ។ កេតាមីន(Ke) ស្មេីនិង ១កញ្ចប់តូច ។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៨,២៧ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៩៣ក្រាម។
៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧១,០២ក្រាម។
៥ / កំពត៖ ជួញដូរ ២ករណី ឃាត់ ១នាក់ ចាប់យកIce ២,៨៣ក្រាម។
៦ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ៤,៦១ក្រាម។
៧ / ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៥៦ក្រាម។
៩ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១៩នាក់ ស្រី ៣នាក់ ចាប់យកIce ២កញ្ចប់តូច និងKe ១កញ្ចប់តូច។
១០ / ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩,៨៧ក្រាម។
១១ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៣៩ក្រាម ៕ ដោយ៖ស តារា
រូបភាព៖ ឯកសារ