ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន! ឆក់គេបានវាគ្រាន់ ពេលគេទាន់ត្រូវជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២២នេះថា  កាលពីវេលាម៉ោងប្រហែល២០និង០០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា(ឆក់យកកាបូបស្ពាយ តែមិនបានសម្រេច) ។ 

     របាយការណ៍ដដែលបានបញ្ជាក់ថាករណីខាងលើនេះកើតឡើងនៅចំណុចផ្លូវបេតុងផ្សារតនាផ្លាហ្សា ក្នុងភូមិចុងថ្នល់ខាងកើត  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ១នាក់ឈ្មោះ សុខ ភី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានអាសយដ្ឋានបច្ចុប្បន្ន សា្នក់នៅបន្ទប់ជួលលេខ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក (មានសារធាតុញៀន)។ ជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះយូ តៅ (YU TAO) ភេទប្រុស ជនជាតិចិន អាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E79449210 ស្នាក់នៅផ្ទះជួលឈូកវ៉ា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារបន្សល់ទុក ម៉ូតូមួយគ្រឿង ម៉ាកHonda Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពុំមានស្លាកលេខ និងទូរស័ព្ទម៉ាក IPHONE 13PRO MAX របស់ជនសង្ស័យ និងកាបូបស្ពាយ០១ជារបស់ជនរងគ្រោះ បានប្រគល់ឱ្យជនរងគ្រោះវិញហើយ ។ 

    បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖