ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ផ្ទះប្រជាពលរដ្ឋបែកសរសរកណ្តាល​ នៅភូមិគោកស្តៅ​ ស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រោះធម្មជាតិរន្ទះបាញ់ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបែកសរសរផ្ទះ​ គួរឲ្យរន្ធត់តែមិនបណ្តាលឲ្យរងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ​ ។ 

ហេតុការណ៍ខាងលេីកេីតឡេីងនៅក្នុងភូមិគោកស្តៅ​ ឃុំទឹកហូត​ ស្រុករលាប្អៀរ​ ខេត្តកំង់ឆ្នាំង​ នៅវេលាម៉ោង៣រសៀល​ ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២២​ ។ 

លោក​ សុន​ សុឃាង​ ជាម្ចាស់ផ្ទះបានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បាននាំកូនៗទៅមេីលស្រែ​ ចំណែកប្រពន្ធគាត់ទៅធ្វេីការរោងចក្រ​ ។   ក្រោយត្រឡប់មកពីស្រែវិញដល់មុខផ្ទះក៏មានរន្ទះបាញ់ផ្ទះបែកសរសរកណ្តាល​ លាន់លឺដូចរន្ទះ​   

ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលេីបណ្តាលឱ្យខូចខាតបែកសរសរកណ្តាល​ ទូរស័ព្ទចំនួន០១គ្រឿង​ ខ្សែភ្លេីង​ និងសម្ភារៈប្រេីប្រាស់មួយចំនួនផងដែរ​ ។ 

ជាមួយគ្នានេះ​ លោក​ សុន​ សុខឃាង​ សំណូមពរដល់​អាជ្ញាធរមូលដ្ឋាន​ ក៏ដូចជាអាជ្ញាធរខេត្ត​ និងសប្បុរសជន​  មេត្តាជួមឧបត្ថម្ភ​ គាំទ្រដល់គ្រួសាររបស់លោកកំពុងខ្វះខាតថវិការៀបចំជួសជុលផ្ទះដេីម្បីឲ្យកូនៗ​ និងក្រុមគ្រួសារដែលមានសមាជិក៦នាក់មានទីជម្រក​ស្នាក់នៅ​៕

ដោយ៖ សូរិយា


ចែករំលែក៖