ខ្សែប្រយុទ្ធ Danny Welbeck របស់ក្លិប Brighton បានយល់ព្រមលើកិច្ចសន្យាថ្មីរហូតដល់ខែមិថុនា ឆ្នាំ ២០២៤។ អតីតខ្សែប្រយុទ្ធ Manchester United និង Arsenal វ័យ៣០ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី៣របស់ក្រុមកាលពីរដូវកាលមុន ដោយរកបាន៦គ្រាប់។
Welbeck ដែលបានឈ្នះក្រុមជម្រើសជាតិអង់គ្លេសចំនួន៤២ដងនៅចន្លោះឆ្នាំ២០១១ និង២០១៨បានបង្ហាញខ្លួន៥៣ប្រកួតស៊ុតបញ្ចូលទី១២គ្រាប់ចាប់តាំងពីចូលរួមជាមួយ Brighton ក្នុងខែតុលា ឆ្នាំ២០២០។
លោក Graham Potter គ្រូបង្វឹកបាននិយាយថា “Welbeck មានភាពអស្ចារ្យសម្រាប់យើងតាំងពីពេលដែលគាត់មកដល់។ នៅលើទីលាន គាត់ពិតជាមានសារៈសំខាន់សម្រាប់យើង គាត់ផ្តល់ច្រើនដល់ក្រុម”។
Welbeck ក៏បាននិយាយផងដែរថា “ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំមានអារម្មណ៍រឹងមាំ ហើយអាចបន្តទៅមុខទៀត។ យើងមានអ្នកចាត់ការដ៏ល្អម្នាក់ក្នុងការលេងក្រោម និងជាកីឡាករដែលស្រេកឃ្លានចង់កែលម្អជារៀងរាល់ថ្ងៃ។ ដើម្បីជាផ្នែកមួយនៃដំណើរការ និងការព្យាយាមលើកកំពស់ក្លិបទៅកម្រិតបន្ទាប់គឺជាអ្វីដែលខ្ញុំទន្ទឹងរង់ចាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)