ភ្នំពេញ ៖ ដើម្បីជួយដល់សាន្ត ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន្ត ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន្ត ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។
ខ្ញុំធ្លាប់បានអប់រំសាន្ត ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើងឡើយ។
ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន្ត ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព៕