ព័ត៌មានទាន់ហេតុការណ៍៖

ចាស់ៗអស់ហើយនៅមានចិត្តប្រចណ្ឌទៀតយកពូថៅកាប់ប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីវ័យ៦៥ឆ្នាំម្នាក់ត្រូវបុរសជាប្តីវ័យ៦២ឆ្នាំប្រើអំពើហិង្សាដោយយកពូថៅកាប់ត្រូវជាច្រើនកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ដោយសារតែភ្លើងប្រចណ្ឌ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះថា ករណីប្តីកាប់ប្រពន្ឋនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២២ស្ថិតក្នុងភូមិព្រែងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

របាយការណួដដែលបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ តង់ សុខ អាយុ៦៥ឆ្នាំ ត្រូវប្តីរបស់គាត់ឈ្មោះសោម ផេន អាយុ ៦២ឆ្នាំបានយកពូថៅកាប់ត្រូវជាច្រើនកន្លែង ទាំងពីរនាក់ប្តីនិងប្រពន្ធមានទីលំនៅភូមិព្រែងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តពង់ស្ពឺ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថាបុរសជាប្តី បានយកពូថៅកាប់ប្រពន្ធរបស់ខ្លួននៅលើផ្ទះចំនួន៤ ពូថៅត្រូវចំមាត់ខាងស្តាំមួយពូថៅ ចំដៃខាងឆ្វេងពីរ ពូថៅ ចំកខាងស្ដាំមួយពូថៅបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវកូនចៅបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកជនបង្កជាប្តី ពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលមានអពើហិង្សាកើតឡើងនោះដោយសាតែបុរសជាប្តីកើតភ្លើងប្រចណ្ឌ។

កម្លាំងជំនាញនៃអធិការបសេដ្ឋសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលភារីមានជ័យកំពង់ស្រាវជ្រាវតាមរកជនសង្ស័យដៃដល់និងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖