ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួន៨នាក់ស្លាប់ពេលព្យាយាមឆ្លងទន្លេចូលអាមេរិក

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានជនភៀសខ្លួន៨នាក់ដែរត្រូវបានគេរកឃើញស្លាប់ពេលព្យាយាមឆ្លងទន្លេ Rio Grande ពីប្រទេសម៉ិចស៊ីកូ ចូលទឹកដីអាមេរិក។
មន្ត្រីការពារព្រំដែនអាមេរិកបានឱ្យដឹងថា យើងបានរកឃើញសាកសព៦នាក់ក្នុងពេលព្យាយាមជួយសង្គ្រោះក្រុមជនភៀសខ្លនដែលព្យាយាមចូលអាមេរិក។ ក្នុងថ្ងៃជាមួយគ្នានោះដែរ កម្លាំងការពារព្រំដែនម៉ិចស៊ីកូ ក៏បានរកឃើញសាកសពមនុស្ស២នាក់ផងដែរនៅដងទន្លេ Rio Grande ។
តាមការប្រកាសរបស់មន្ត្រីអាមេរិកបានឱ្យដឹងថា អ្នកដែលស្លាប់ដោយលង់ទឹកគឺបានព្យាយាម ឆ្លងទន្លេ Rio Grande ប៉ុន្តែបានជួបភ្លៀងខ្យល់ខ្លាំងទើបធ្វើឱ្យទឹកទន្លេហួរខ្លាំង ។ នៅពេលនេះគេមិនទាន់ដឹងពីអ្នកស្លាប់ជាជនជាតិអ្វីនោះឡើយ ។
ជាមួយគ្នានោះដែរកម្លាំងការពារព្រំដែនអាមេរិកបានឱ្យដឹងថា បានជួយសង្គ្រោះមនុស្ស ៣៧នាក់ រួចផុតពីក្តីស្លាប់ ក្នុងនោះ១៦នាក់ត្រូវបានចាប់ឃុំខ្លួន។ នេះជាករណីគ្រោះថ្នាក់សម្លាប់មនុស្សច្រើនបំផុតនៅលើដងទន្លេ Rio Grande ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក៕ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN

រូប​ថត​ ៖ New York Times.


ចែករំលែក៖