ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ កម្លាំងនគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនមុខសញ្ញាលួចយកទ្រព្យសម្បត្តិម្នាក់។
របាយការណ៍ដដែលបន្តថា លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី០៧ ខែកញ្ញាម្សិលមិញនេះ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយម្នាក់ នៅចំណុចក្រុមទី០៣ភូ មិ អូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈដែលជនសង័្សយខាងលើលួចយកទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមរត់គេចខ្លួន។
ជនសង័្សយមានឈ្មោះ សុខ សុធារី ភេទស្រី អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិននិងដកហូតបាន៖
-ទ្រនាប់ជើង ចំនួន ០២ គូរ- ស្រោមជើង ចំនួន ០២ គូរ- ភួយ ចំនួន ០១ – អាវកាក់ក្នុង ចំនួន ០១-ខោអាវឈុត ចំនួន ០១ឈុត- ខោរាង ចំនួន ០៣-ក្រមាពោះ គោ ចំនួន ០១- អាវឈុត ចំនួន ០១- អាវក្រៅដៃវែង ចំនួន ០១- ក្រែមលាបមាត់ ចំនួន០១ ដើម- សេរ៉ូមលាបមុខ ចំនួន០១ ដើម។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃកើតហេតុខាងលើជនសង័្សយរូបនេះ បានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិទាំង នេះ ដែលជារបស់ជនរងគ្រោះឈ្មោះ ជាង ជាន ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ហើយក្នុងពេលធ្វើសកម្មភាពនេះភ្លាមជនសង្ស័យបានគេចចេញពីកន្លែងកើតហេតុ។
ភ្លាមៗជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល និងបន្តតាមស្វែងរកជនសង័្សយខាងលើ រហូតដល់ម៉ោងប្រមាណ១៣ រសៀលថ្ងៃដដែល ត្រូវបានសមត្ថកិច្ចនគរបាលនិងជនរងគ្រោះឃាត់ខ្លួន ព្រមទាំងដកហូតទ្រព្យសម្បត្តិខាង ប្រគល់ជូនជនរងគ្រោះវិញ រីឯជនសង័្សយត្រូវ បានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់៕
ដោយ៖ អរុណរះ