ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង បានដឹកនាំក្រុមការងារចុះជួយសហការជាមួយលោកអៀម ចន្ថា ម្ចាស់ផែស្ងួត អ៊ូលែរ ឈូសឆាយនឹងចាក់ថ្មដេីម្បីជួសជុលផ្លូវមួយខ្សែដែលស្ថិតក្នុងភូមិជម្ពូវ័ន១ភ្ជាប់និងភូមិព្រៃព្រៃជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានថ្លែងថា ផ្លូវមួយខ្សែខាងលេីមានប្រវែង ៣៥០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ។
លោក វ៉ា សាវឿនបន្តថា ដោយសារតែឃេីញផ្លូវខាងលេីទ្រុឌទ្រោមខ្លាំងពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរទេីបលោកបានសហការជាមួយលោក អៀម ចន្ថា ម្ចាស់ផែស្ងួត អ៊ូលែរ ដាក់គ្រឿងចក្រឈូសកៀរដីនឹងចាក់ថ្មមិចតូចៗបង្ហាប់ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ ៕
ដោយ៖សុខាសែនជ័យ