ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីផ្លាកសញ្ញាសិទ្ធិអាទិភាពនៅផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
ក្រសួងសាធារណការ បានបញ្ជាក់ថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ជាមួយគ្នានោះ ក្រសួង ក៏បានបង្ហាញពីផ្លាកសញ្ញាផ្លាកសញ្ញាគ្រោះថ្នាក់៖ “មានសត្វព្រៃឆ្លងកាត់ ,ផ្លូវរអិល និងមានថ្មធ្លាក់ “។
ដូច្នេះផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕
ដោយ៖សហការី