ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈមានបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះឡេង សុខឃឿន អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនិវត្តន៍ជន មានទីលំនៅផ្ទះលេខ១១អឺ២ ផ្លូវ១៧០ ភូមិ៣ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីឈ្មោះ រស់ មា អាយុ៤២ឆ្នាំ មុខរបរជំនួយការភូមិបាវិតកណ្តាល ថាមានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួលលេខ:០៧ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតនិងកម្លាំងជំនាញបច្ចេកទេសវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយលោកវេជ្ជបណ្ឌិត ទុំ បូរី គ្រូពេទ្យបង្អែកជីភូ ដើម្បីធ្វើកោសល្យវិច័យពិនិត្យលើខ្លួនសាកសព។
តាមការសន្និដ្ឋានផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យបានឱ្យដឹងថា បុរសខាងលើ គឺស្លាប់ដោយសារ ខ្យល់គរពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សាកសពឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុថាន