ខេត្តប៉ៃលិន៖ ប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថានៅវេលាម៉ោង ០៩និង០០នាទី ព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២២ លោកបានទទួលព័ត៌មានពីកម្លាំងឈរជើងតាមគោលដៅថាមានក្មេងទំនើងចំនួន១ក្រុមបើកម៉ូតូតាមដងផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីជើងទៅត្បូង មកពីស្រុកកំរៀងបើកចូលមកស្រុកសាលាក្រៅ ហើយកម្លាំងឈរជើងគោលដៅហៅមិនឈប់ បើកបរបន្ថែមល្បឿនលឿនដោយកែច្នៃប្រើស៉ីមុាំងបំពងសំឡេង។ពេលនោះលោកក៏បានចាត់ឱ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងឈរជើងតាមគោលដៅចុះបង្រ្កាបករណីក្មេងទំនើង (បើកបរម៉ូតូកែច្នៃបំពងសំឡេង) ក្នុងស្រុកសាលាក្រៅរួចមក កម្លាំងបានបើកបររថយន្តនិងម៉ូតូដេញតាមម៉ូតូក្មេងទំនើងពីក្រោយតាមដងផ្លូវចូលដល់ក្រុងប៉ៃលិន ធ្វើឱ្យភ្ញាក់ផ្អើល រួចមកកម្លាំងស្ទាក់ធ្វើការឃាត់ខ្លួននិងម៉ូតូចំនួន០៧គ្រឿង ព្រមទាំងក្មេងទំនើងចំនួន១០នាក់ដែលមានរាយឈ្មោះដូចខាងក្រោម៖
ទី ១.ឈ្មោះ ឃុត ណារ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅ ភូមិដីក្រហម ឃុំបាសែត ស្រុកកំរៀង ខេត្តបាត់ដំបង។
ទី ២.ឈ្មោះ តេង ឆៃយ៉ាង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំបាសែត ស្រុកកំរៀង ខេត្តបាត់ដំបង ។
ទី៣.ឈ្មោះ សាំង មករា ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅ ស្រុកកំរៀង ខេត្តបាត់ដំបង ។
ទី៤.ឈ្មោះ រឿន ដារ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ស្រុកកំរៀង បាត់ដំបង ។
ទី៥.ឈ្មោះ សាំង បញ្ញា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ស្រុកកំរៀង បាត់ដំបង ។
ទី៦.ឈ្មោះ មាន វ៉ាឃីម ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិតាសែន ឃុំត្រាត ស្រុកកំរៀង ខេត្តបាត់ដំបង។
ទី៧.ឈ្មោះ សឿន សុផៃ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ស្រុកកំរៀង បាត់ដំបង ។
ទី ៨.ឈ្មោះ ឌឿ សីហា ភេទប្រុស អា ១៩ ឆ្នាំ រស់នៅភូមិអូរចំលង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
ទី៩.ឈ្មោះ កំសត់ ថៃ ភេទប្រុស អាយុ ១៦ ឆ្នាំ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ទី១០.ឈ្មោះ រូ រឹត ភេទប្រុស អាយុ ១៨ ឆ្នាំ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
លោកអធិការស្រុកបានបន្តថា÷ នៅមុនដំបូងក្រុមម៉ូតូទាំងនេះបានបើកបរចេញពីស្រុកកំរៀង ខេត្តបាត់ដំបង ចូលមកស្រុកសាលាក្រៅប្រហែល ២០គ្រឿង សមត្ថកិច្ចតាមគោលដៅបានពិនិត្យឃើញថា មានប្រើសុីមុាំងបំពងសំឡេងខ្លះ និងកែច្នៃខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់ដើម្បីសួរនាំ តែក្រុមទាំងនេះមិនបានសហការជាមួយសមត្ថកិច្ចទេ គឺពួកគេប្រឹងបន្ថែមល្បឿន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ទើបធ្វើឲ្យភ្ញាក់ផ្អើលពេញស្រុកសាលាក្រៅនិងឈានចូលដល់កម្លាំងសមត្ថកិច្ចដេញតាមឃាត់តាមដងផ្លូវ រួចដេញស្ទាក់ឃាត់ខ្លួននិងម៉ូតូបានតែម្ដង។
បច្ចុប្បន្ន ក្រុមក្មេងទំនើង និងម៉ូតូដែលបានបើកម៉ូតូគេចតាមដងផ្លូវនោះត្រូវបានកម្លាំងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីដោះស្រាយបន្តតាមនីតិវិធី៕
ដោយ៖ស សារ៉េត