ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តកំពង់ចាមបើកកិច្ចប្រជុំណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានរៀចំបើកកិច្ចប្រជុំ ស្ដីពីការណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌លើ សំណុំរឿងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ។

កិច្ចប្រជុំននេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងមានការចូលរួមពីអស់លោក លោកស្រី ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ពិសេសមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាមដែលត្រូវបានណែនាំ ព្រោះជាមន្រ្តីនគរបាលយុត្តិធម៌ ដែលចុះអនវត្តន៍នីតិវិធីផ្ទាល់និងជាក់ស្តែង ។

សូមជំរាបថា ក្នុងកិច្ចប្រជុំលោក វង្ស ប៊ុនវិសុទ្ធ បានណែនាំអំពីចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌អំពី ៖

១.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ 

២.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងជួញដូរមនុស្ស

៣.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងសម្អាតប្រាក់ 

៤.ចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ

៥.ផ្សេងៗ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖