ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ទីក្រុងញូវយ៉ក ៖ ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាលអន្តរាគមន៍សង្គម និងសេដ្ឋកិច្ច និងវិធានការរដ្ឋបាលនានា រាជរដ្ឋាភិបាលបានកំណត់ការចាក់ វ៉ាក់សាំងកូវីដ១៩ ជាវិធានការយុទ្ធសាស្ត្រជាគន្លឹះ នេះជាប្រសាសន៍សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម្តេចអញ្ជើញធ្វើសេចក្តីថ្លែងការណ៍

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ ទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក។

សម្តេចបានថ្លែងថា, ជាលទ្ធផល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាគ្របដណ្ដប់ នៃចំនួនប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ខ្ពស់ជាងគេ ក្នុងកម្រិតសកល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍ដ៏រឹងមាំ និងអាចបើកដំណើរការប្រទេសឡើងវិញបានពេញលេញ នៅចុងឆ្នាំ ២០២១ ក៏ដូចជាការស្ដារឡើងវិញនូវសកម្មភាពសង្គមសេដ្ឋកិច្ចទាំងអស់ ក្នុង គន្លងប្រក្រតីភាពថ្មីផងដែរ ក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសជាមិត្តរបស់យើងទាំងអស់ ដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា តាមរយៈក្របខណ្ឌ ទ្វេភាគី និងពហុភាគី

សម្រាប់វិស័យសង្គម រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការជាមួយដៃគូអភិវឌ្ឍន៍ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីដាក់ឱ្យអនុវត្ត និងពង្រីកកម្មវិធីសំខាន់ៗ មួយចំនួន ដូចជា ). កម្មវិធីសាច់ប្រាក់ពលកម្ម ក្នុងគោលបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងការផ្តល់ឱកាសការងារបន្ថែមនិង ). កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីជួយសម្រាល ការលំបាក និងរក្សាជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ

ចំពោះវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានខិតខំព្យាយាមឥតស្រាកស្រាន្ត ដើម្បីដោះ ស្រាយបញ្ហាជារចនាសម្ព័ន្ធរាំរ៉ៃ ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដែលអាជីវកម្មបានជួបប្រទះ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគថ្មីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១២០៣៥ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការ រស់នៅជាមួយកូវីដ១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១២០២៣ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជាចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាសាធារណរដ្ឋកូរ៉េ និងភាពជាដ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ជារួម សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថា នឹងសម្រេចបានក្នុង អត្រាកំណើន ,% ក្នុងឆ្នាំ ២០២២ គាំទ្រដោយការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម

ចំពោះកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យវិញ ការបោះឆ្នោតឃុំសង្កាត់ដែលត្រូវបានរៀបចំ ឡើងកាលពីខែ មិថុនា កន្លងទៅ អាចឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដោយសារជាង៨០% នៃអ្នកចុះឈ្មោះបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ប្រកបដោយភាពសរីយុត្តិធម៌ សន្តិភាព និងតម្លាភាព ការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព នយោបាយ កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយភាព ជោគជ័យ បានជំរុញឱ្យមានការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តជូនគណបក្សកាន់អំណាចយ៉ាង លើសលុប

លើសពីនេះ ទាក់ទងនឹងបេសកកម្មរក្សាសន្តិភាព កម្ពុជាបានបន្តបញ្ជូនកងកម្លាំងរាប់ពាន់ នាក់ ដើម្បីទៅបំពេញបេសកកម្ម ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ជាង ១៥% នៃកងកម្លាំង កម្ពុជា ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាស្ត្រី ពួកគាត់ បានដើរតួជាគំរូ និងជំរុញទឹកចិត្តដល់ស្ត្រី និងយុវនារី ក្នុងសង្គមដែលគ្របដណ្តប់ដោយបុរស ដើម្បី ទាមទារសិទ្ធិ និងការចូលរួមចំណែក ក្នុងកិច្ចដំណើរការរក្សាសន្តិភាព

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ខ្ញុំសូមកត់សំគាល់ថា កាល ពីម្សិលមិញ អង្គជំនុំជម្រះកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចេញសាលដីកា របស់ខ្លួន ដើម្បីតម្កល់ការផ្តន្ទាទោសអស់មួយជីវិតដល់អតីតប្រមុខរដ្ឋខ្មែរក្រហម ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុង ហ្សឺណែវ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងកម្ពុជា និងអង្គការសហប្រជាជាតិតាមរយៈសាលាក្តីកូនកាត់ នៅក្នុងការនាំមកនូវយុត្តិធម៌ដល់ប្រជាជន កម្ពុជាដែលបានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជនជាតិឯង យើងអាច ប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញនិងយុត្តិធម៌ដែលត្រូវបានការពារ ហើយ ផ្សព្វផ្សាយដល់ពិភពលោកថា ឧក្រិដ្ឋកម្មបែបនេះមិនគួរកើតឡើងម្តងទៀតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិឡើយ ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសផ្ដល់ជំនួយទាំងឡាយដែល បានផ្ដល់ថវិកាគាំទ្រ និងសូមថ្លែងអរគុណចំពោះជនរួមជាតិកម្ពុជាទាំងអស់ នៅក្នុងការសហការ ពង្រឹងដំណើរការផ្សះផ្សាជាតិ។

ជាទីបញ្ចប់ សម្តេចតេជោបានប្រាប់ លោកប្រធាន ទោះបីជាមានបញ្ហាប្រឈមជាច្រើនអនេក បានជះឥទ្ធិពល អវិជ្ជមានដល់វឌ្ឍនភាពនយោបាយសង្គម និងសេដ្ឋកិច្ចក្ដី យើងទាំងអស់គ្នានៅតែបន្តប្តេជ្ញាចិត្តជានិច្ច ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព៕

ដោយ៖សុខ ខេមរា


ចែករំលែក៖