ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងល្អរវាកម្ពុជានិងគុយបា នឹងនាំមកនូវផលប្រយោជន៌ច្រើនសម្រាប់ប្រទេសទាំងពីរ

ចែករំលែក៖

ទីក្រុងញូវយ៉ក : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងនូវមិត្តភាព សាមគ្គីភាព និងសហប្របតិបត្តិការកាន់តែល្អជិតស្និទ្ធជាមួយប្រទេសគុយបាតាមរយៈទស្សនកិច្ចជាផ្លូវការថ្ងៃនេះ។ លោកប្រធានាធិបតីគុយបា Miguel Diaz-Canel Bermudez ក៏បានបង្ហាញនូវការគាំទ្រពេញទំហឹងប្រកបដោយភក្តីភាពចំពោះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោដែលមានទំនាក់ទំនងល្អជាមួយគ្នាជាយូរមកហើយ។ នៅថ្ងៃនេះក៏មាន​MOU មួយចំនួនត្រូវបានចុះហត្ថលេខាដោយមន្រ្តីតំណាងនៃប្រទេសទាំងពីរទៀតផង។ 

សូមបញ្ជាក់ថា, បន្ទាប់ពីជំនួបទ្វេភាគី រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតីគុយបា រួចមក ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញធ្វើជាអធិបតី ក្នុង ពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន៥ រួមមាន: 

 ១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ ២. អនុស្សរណៈយោគយល់ គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ 

 ៣. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា 

 ៤. គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ

  និង ៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

វត្តមានសម្តេចតេជោ ហ៊ុនសែន នៅក្រៅប្រទេស ក៏សូមជូនពរបងប្អូនជាទីគោរពស្រឡាញ់ជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារក្នុងថ្ងៃភ្ជុំបិណ្ឌ៕

ដោយ៖ សិលា


ចែករំលែក៖