ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌល ព័ត៌មាន«នគរវត្ត» ៖ អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃនេះគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌឬភ្ជុំធំ ដែលជាថ្ងៃកាន់បិណ្ឌចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ ថ្ងៃ។

ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនពុទ្ឋបរិស័ទបានអញ្ជើញធ្វើបុណ្យទានដោយសុទ្ឋាជ្រះថ្លា សប្បាយរីករាយជាទីបំផុតនៅទូទាំងប្រទេសក្រោមម្លប់ សុខសន្តិភាពនិងការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិយើង។

ភ្ជុំបិណ្ឌមិនត្រឹមជាឱកាសធ្វើបុណ្យទាននោះទេ តែជាពេលវេលាអោយយើងបានជួបជុំក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ នៅតាមស្រុក ភូមិកំណើតរៀងៗខ្លួន។ នៅពេលនេះនៅតាមផ្ទះ តាមភូមិមានការជួបជុំប្រកបដោយក្តីសប្បាយរីករាយ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ

សូមឱ្យការធ្វើដំណើរទៅទីជិតឆ្ងាយរបស់បងប្អូន កូនក្មួយ ទាំងអស់ទទួលបាននូវសុខសុវត្ថិភាពគោរពច្បាប់ចរាចរណ៍ គ្រប់ៗគ្នា និងចេះយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ព្រមទាំងត្រូវបន្តយកចិត្តទុក ដាក់ថែរក្សា ការពារសុខភាពគ្រប់ពេលវេលា។

សូមប្រគេនពរនិងជូនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិបានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖