ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្ត​កំពង់ស្ពឺ​៖​ កម្លាំងជំនាញ​ស្រា​វជ្រាវបង្រ្កាប​ករណី​ក្លែងឯកសារ​សា​ធារ​ណៈ​ អត្ដសញ្ញាណ​ប័ណ្ណ​ស​ញ្ជា​តិ​​ខ្មែរ​ និងសៀវភៅ​ស្នាក់​នៅ​(ក​២​​)​ នៅ​ស្រុក​ឧដុង្គ​

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ ​៖​ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងនគរបាល​ខេត្តកំពង់ស្ពឺ​ បានចុះស្រា​វជ្រាវបង្រ្កាប​ករណី​ក្លែងឯកសារ​សា​ធារ​ណៈ​ អត្ដសញ្ញាណ​ប័ណ្ណ​ស​ញ្ជា​តិ​​ខ្មែរ​ និងសៀវភៅ​ស្នាក់​នៅ​(ក​២​​)​ មួយកន្លែង​ស្ថិត​នៅ​ភូមិវត្ដភ្នំ​ ឃុំភ្នំតូច​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ ក្រោមការបញ្ជាលោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាលខេត្ដ​ បា​នធ្វេីឡេីងកាលពីថៃ្ង​ទី​២៩​ ខែវិច្ឆិកា​​ម្សិលមិញ​នេះ​ ដោយ​មានកិច្ច​សម្របសម្រួល​ពីលោកស្រី​ ចា​តសូ​ រស្មី​ ព្រះរាជអាជ្ញា​ នៃ​អយ្យកា​រ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​។ 

​ប្រភពដដែលបន្តថា​ យោង​តាម​អង្គហេតុ​បានបញ្ជាក់ថា​៖​ កាលពីវេលាម៉ោង​ ១១​ និង៣០នាទី​ព្រឹក​ថៃ្ងទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២​០​២​២​ កម្លាំងអធិកា​រ​ដ្ឋា​ន​នគរ​បាល​ស្រុក​សំរោងទង​ បាន​ចុះត្រួតពិនិត្យ​លេីឯកសារ​ឈ្មោះ​ ភាន់​ នីតា​ ភេទស្រី​ ឆ្នាំ​កំណើត​០៦.០​៩.២០០៤​ សៀ​វភៅ​ស្នាក់​នៅ​​លេខ​2885​8​ ក.​ស្ព​ ប.​ក្បា​ល​1​0​ ទំព័រ​118​ ចុះថ្ងៃ​ទី​08​ ខែក​ញ្ញា​ឆ្នាំ​2011​ឈ្មោះ​ខាងលេី​យ​ក​ឯកសារ​សៀវភៅ​ស្នាក់នៅ​មកធ្វេី​អ​ត្ដ​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​នៅច្រកចេញ​ចូ​ល​សាលាស្រុកសំរោងទង​ មន្រ្តី​ជំ​នា​ញពិ​និត្យលេី​ឯកសារ​ឃេីញថាឯក​សា​​រនេះខុសឈ្មោះ​អធិការ​​នគរ​បា​ល​ស្រុក​សំរោងទង​ ​ហត្ថលេ​ខា​និងត្រា​វ​រ​សេ​នីយ៍ត្រី​ កឹម​ សុវណ្ណ​ ខុសពី​ឈ្មោះ​អធិការ​ស្រុក​​បច្ចុប្បន្ន។​

ជា​លទ្ធផល​៖ មន្រ្ដីជំនាញបាន​សាកសួរឈ្មោះ​ ភាន់​ នីតា​ ពាក់ព័ន្ធសៀវភៅ​ស្នាក់នៅខាងលេី​ ភាន់​ នីតា​ បានឆ្លេីយ​ថាសៀវភៅនេះខ្លួននិងម្ដាយបានឱ្យឈ្មោះ​ រុន​ ភ័ក​ មុខរបរ​ ជាអ្នកថតចម្ល​ងនិងបោះពុម្ព​ នៅភូមិវត្ដភ្នំ​ ឃុំភ្នំតូ​ច​ ស្រុកឧដុង្គ​ អ្នកកែនិងធ្វេីឱ្យ​ ក្នុងនោះផងដែរជំនាញបានរកឃេីញឯក​សារអត្ដសញ្ញាណ​ប័​ណ្ណ​សញ្ជាតិខ្មែរ​១ស​ន្លឹកក្លែងក្លាយ​ដែលប្រេីឈ្មោះ​ ភា​ន់​ នីតា​។ 

  យោងតាមការបំភ្លឺ​ឈ្មោះ​ ភាន់​ ភា​នី​ និងឈ្មោះ​ ឡៃ​ សុខវុន​ ត្រូវជាម្ដាយបានសារភាពថាពិតជាឯកសារក្លែង​ក្លាយពិតប្រាកដមែន​ ​សមត្ថកិច្ចបានស្នេីសុំគោលការ​ណ៍ពីលោកជំទាវព្រះរាជអាជ្ញា​ឆែក​ឆេ​រទីតាំងថតចម្លងបោះពុម្ព​ ឈ្មោះ​ រុ​ន​ ភ័​ក​ រកឃេីញ​ម៉ាសុីនកុំ​ព្យូ​ទ័រ​ ​២​ឈុ​ត​ ,​ម៉ា​សុីព្រីន​ ៤​គ្រឿង​ ,ម៉ាសុីន​អ៊ុត​កា​ត​ ១​គ្រឿង​ ម៉ាសុីនថតរូប​ ១​គ្រឿ​ង​ ,ឧ​ប​ក​រ​ណ៍កាត់ក្រដាស​ ១គ្រឿង​ ផ្លាស់មេ​​ម៉ូ​រីកាត​ ៣​​ ,ក្រណាត់ថតរូបនិងអំពូ​ល​ ៣​ ,ក្រ​ដា​សផលិតអត្ដសញ្ញាណប័ណ្ណចំនួន១ដុំ​ ,ថង់ផ្លាស្ទីកអ៊ុតកាត​ ​១ប្រអប់​ ,ស្ទិកឃ័​រ​ ១គូ​ ។ 

ឈ្មោះ​ រុន​ ភ័ក​ សារភាពថាខ្លួនពិតជា​បានធ្វេីឯកសារសៀវភៅស្នាក់នៅ​និ​ងអត្ដសញ្ញាណប័ណ្ណ​ ជូនឈ្មោះ​ ភាន់​នីតា​ ពិតប្រាកដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យ​​ ត្រូវ​បាន​មន្រ្តីជំនាញកសាងសំណុំរឿ​ងបញ្ជូនទៅតុលាការ​ ចាត់​ការតា​មនីតិវិធី៕

ដោយ​៖សហការី​

  


ចែករំលែក៖