ព័ត៌មានទាន់ហេតុការណ៍៖

ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម

ចែករំលែក៖

ភ្នំពេញ ៖ ស្វាក្តាម គឺជាប្រភេទសត្វ ដែលចូលចិត្តរស់នៅជាហ្វូងតាមតំបន់ព្រៃលិចទឹក តំបន់ព្រៃភ្នំ តំបន់ព្រៃកោងកាង តាមឆ្នេរសមុទ្រ និងតំបន់កសិកម្ម បណ្តោយ​ឆ្នេរខ្សាច់ និង​តាម​ឆ្នេរ​កោះ ជាពិសេស​វាលភក់​ព្រៃកោងកាង​។ វា​រស់នៅ​ជា​ហ្វូង​ធំ​រហូតដល់១០០ ក្បាល​។ ស្វា​ក្តាម កូន​ម្តង​បានតែ​មួយគត់​បន្ទាប់ពី​ពពោះ​អស់​រយៈពេល​៥-៦​ខែ​។ ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។

ស្វា​ក្តាម​ស្ថិ​តក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។ មិនមានទិន្នន័យច្បាស់លាស់ថាពិភពលោកនេះមានសត្វស្វាក្តាមប៉ុន្មានក្បាលឡើយ ចំណែកកម្ពុជា យើងក៏មិនទាន់អាចកំណត់បានដែរ។ ចំណីរបស់សត្វស្វាក្តាមរួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ ត្រួយស្លឹកឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ ម៉ែត្រ។

ស្វា​ក្តាម​មានការ​ផ្លាស់ប្តូ​រព​ណ៌​ពីរ​ដំណាក់កាល​សំខាន់ៗ​គឺ​ពណ៌​ប្រផេះ​លាយ​ត្នោត និង​ពណ៌​ក្រហម​ភ្លី ចំពោះ​ការផ្លាសប្តូរ​ពណ៌​នេះ​ប្រែប្រួល​ទៅតាម​អាយុកាល ភេទ និង​ទីតាំង​រស់នៅ​របស់​វា​។ ជាទូទៅ​វា​មាន​ពណ៌​ប្រផេះ​ភ្លឺ​ទៅ​ពណ៌​ក្រហម​ភ្លឺ​ពេលដែល​វា​រស់នៅ​ក្នុងព្រៃ​ចំណែកឯ​ពពួក​ស្វា​រស់នៅ​មាត់សមុទ្រ​ភាគច្រើន​មាន​ពណ៌​ភ្លឺ​ឆើត​ជាង​ប្រភេទ​ដែល​រស់​នៅតាម​តំបន់​ផ្សេងៗ​ទៀត​។ ស្វា​ក្តាម​មាន​ប្រវែង​ពី​ក្បាល​ដល់​កន្ទុយ ៩២-១០៩​ស​.​ម ហើយ​កន្ទុយ​របស់​វា​វែង​ជាងគេ​ក្នុងចំណោម​ប្រភេទ​ស្វា​នានា​នៅ​ទ្វីបអាស៊ី​។ កូន​របស់​វា​កើតមក​មាន​ពណ៌​ខ្មៅ​។ ចំពោះ​ស្វា​មិនទាន់​ពេញវ័យ​មាន​ដុះ​រោម​កញ្ចុំ​វែងៗ​លើ​ក្បាល ចំណែក​ស្វា​ចាស់​វិញ​មាន​រោម​វែង​ក្រាស់​ដុះ​ជុំវិញ​មុខ និង​មាន​ថ្ងាស​ទំ​ពេក​៕

ដោយ : សិលា


ចែករំលែក៖