ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ស្នេីអាជ្ញាធរ​ឆ្លេីយតប​ឱ្យ​បាន​រហ័ស​ចំពោះ​ករណី​ជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ស្នេីអាជ្ញាធរ​ឆ្លេីយតប​ឱ្យ​បាន​រហ័ស​ចំពោះ​ករណី​ជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច​ ហេីយព្យាយាមរត់គេចនៅលេីស្ពានជ្រោយចង្វា ។ 

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បានបង្ហោះ​សារដូច្នេះ​ ក្រោយ​ពេល​បុគ្គល​ល្បី​ៗជាច្រើន​  បានចែក​រំលែក​ពីករណី​គ្រោះថ្នាក់ចរាចរណ៍​នេះ​  ដោយចាត់ទុកជារឿង​អយុត្តិធម៌​ក្នុង​សង្គម​ ។ 

​ប្ដីប្រពន្ធព្រមទាំងកូនតូចមួយសង្ស័យប្រហែលទើបតែចេញពីមន្ទីរពេទ្យបានធ្វើដំណើរកាត់តាមស្ពានជ្រោយ ចង្វាស្រាប់តែ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នាជាមួយនឹងម៉ូតូកាត់តាមស្ពានជ្រោយចង្វាក្នុងទិសដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វាត្រូវបានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូនិងមនុស្សមានឪពុកម្តាយនិងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ ម៉ែត្រ។ 

ក្រោយបេីកបុករួចបានព្យាយាមបេីករត់តាមបណ្តោយផ្លូវ កែវចិន្តាតែត្រូវសមត្ថកិច្ចតាមឃាត់បានត្រូវបញ្ជូនខ្លួនអ្នកបេីកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វា ។ 

បេីតាមលោកផន​ ផល្លា​  ប្រធាន​មណ្ឌល​មែកឈេី​បាន​ឱ្យដឹង​ថា​ កូនតូច​មិនទាន់​ដឹង​ខ្លួន​នៅ​ឡើយទេ​ ខណៈ​ករណី​នេះត្រូវ​បាន​បញ្ចប់​ដោយសំណង​២.៥០០ដុល្លារ ៕

ដោយ៖ សូរិយា


ចែករំលែក៖