ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសឱ្យប្រជាជនបន្តចូលរួមប្រឆាំងនយោបាយជ្រុលនិយមរបស់ត្រកូលក្បត់ជាតិ ៣ជំនាន់

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាជនបន្តចូលរួមប្រឆាំងនយោបាយជ្រុលនិយមរបស់ត្រកូលក្បត់ជាតិ ៣ជំនាន់ ដើម្បីការពារស្ថិរភាព សន្ដិភាពដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។

បន្ថែមពីនេះសម្ដេចក៏ព្រមានគណបក្សនយោបាយកុំឲ្យពាក់ព័ន្ធនឹងនយោបាយរបស់ត្រកូលក្បត់ជាតិនេះឲ្យសោះ។

ថ្វីត្បិតតែសម្ដេចតេជោមិនបានចេញឈ្មោះត្រកូលជាតិនេះ តែមហាជនអាចដឹងបានហើយថា សម រង្ស៉ី ដែលជាកូនរបស់លោក សម សារី ដែលលោកសម សារី ត្រូវបានតុលាការក្នុងសម័យសង្គមរាស្ត្រនិយមកាត់ទោសពាក់ព័ន្ធនឹងអំពើក្បត់ជាតិក្រោយរកឃើញថាចង់ផ្ដួលរំលំរដ្ឋាភិបាលព្រះ នរោត្តម សីហនុ។

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែលកម្ពុជាប្រារព្ធទិវាជ័យជម្នះថ្ងៃទី៧ មករា ខួបទី៤៤ ដែលប្រព្រឹត្តនៅកោះពេជ្រ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាគណបក្សប្រជាជននឹងចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ៕

ដោយ ៖ សិលា


ចែករំលែក៖