ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្ដាពន្លះបង្គោលភ្លើងនិងស្លាកចរាចរណ៍បាក់២ដើមនៅផ្លូវ៥០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​ ៖​ បង្គោលភ្លើងនិងស្លាកចរាចរណ៍ចំនួន០២ដេីមបានបាក់រាបដល់ដី​ ដែលបង្កឡេីងដោយរថយន្តមួយគ្រឿងមកបុកទាំងកំរោល​ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃចន្ទទី២៣ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើប​ម៉ាកម៉ាស្ដា​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BE- 7694 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកខឿនសួនច្បាររួចហើយហោះទៅបុកបង្គោលភ្លើងនិងស្លាកចរាចរណ៍បាក់រាបដល់ដី២ដើមធ្វើឱ្យរថយន្តកល់ជាប់ជាមួយបង្គោលភ្លើងទៅមុខលែង​រួច តែសំណាងល្អដែរដែលមិនមានអ្នករបួស។

​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ បានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោ​ ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

IMG_0425 IMG_0424 IMG_0426 IMG_0423

ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖