ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គឹម សន្តិភាព ៖ “បើទោះបីទូតមានអាណត្តិ តែការបម្រើប្រជាពលរដ្ឋនៅក្រៅប្រទេសគ្មានអាណត្តិនោះទេ”

ចែករំលែក៖

ភ្នំពេញ ៖ បើទោះបីទូតមានអាណត្តិ តែការបម្រើប្រជាពលរដ្ឋនៅក្រៅប្រទេសគ្មានអាណត្តិនោះទេ” នេះជាការថ្លែង របស់ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ! 

សូមបញ្ជាក់ថា, នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានជួបជុំពិភាក្សាការងារ និងពិសារអាហារសាមគ្គីជាមួយឯកអគ្គរាជទូត និងអតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ទាំងបីរូបដែលជាយុទ្ធមិត្តក្នុងការបម្រើប្រជាពលរដ្ឋនៅប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ក្នុងរយៈពេលជាង៨ឆ្នាំកន្លងមកនេះ និងបន្តទៅមុខទៀត រួមមាន៖

លោក កុយ គួង អតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌា

លោក ចាន់ រតនា អតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្រ្តាលី និងនូវ៉ែលហ្សេឡង់ ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ 

លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ៕

ដោយ ៖ សិលា


ចែករំលែក៖